លោក ងួន ឌីណា៖ «កីឡារស់នៅក្នុងសន្តិភាព កីឡានាំមកនូវមិត្តភាព សមគ្គីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ»
តាកែវ៖ «កីឡារស់នៅក្នុងសន្តិភាព កីឡានាំមកនូវមិត្តភាព សមគ្គីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ»។ នេះជាការលើកឡើងរបស់លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនស្រុកគិរីវង់ ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័សុខអានទន្លាប់។
នាឱកាសនោះ លោក ងួន ឌីណា បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់សូមយកពាក្យ «ស្មារតីកីឡា» ដាក់ក្នុងចិត្ត និងបេះដូង ប្អូនៗទៅដល់ទៅណា ប្អូនៗនឹងមានកិត្តិយស សេចក្តីថ្លៃថ្នូរ និងសន្តិភាពនៅទីនោះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់មហាជនស្រុកគិរីវង់ ឆ្នាំ២០២៣ខាងលើនេះគឺមានការរៀបចំឡើងដោយរដ្ឋបាលស្រុកគិរីវង់ សហការជាមួយវិទ្យាល័យសុខអានទន្លាប់។ ចំពោះពានរង្វាន់មហាជនគិរីវង់ ឆ្នាំ២០២៣ មានក្រុមកីឡាចំនួន១៨ ក្រុមចូលរួមប្រកួតមកពីឃុំទូទាំងស្រុក។
សម្រាប់លទ្ធផលនៃការប្រកួត៖ លេខ១ បានទៅលើ «រតនៈភ្នំដិន»; លេខ២ បានទៅលើ «We are grade 12»និងលេខ៣ បានទៅលើ «តោមាសគិរីវង់»។
ចំពោះក្រុមលេងល្អបានទៅលើយុវជនតាអូរស្រោមដៃមាស កីឡាករ ផន សុជា មកពីក្រុម«រតនៈភ្នំដិន» និងស្បែកជើងមាស កីឡាករ បានទៅលើកីឡាករ ស៊ាង ពិសិដ្ឋ «Grade12»៕