ឯកឧត្តម ប៉ាល់ ចន្ទតារា អញ្ជើញជាអធិបតីបើកវគ្គបំប៉ននយោបាយ ច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោតជូនដល់ភ្នាក់ងារគណបក្សតាមការិយាល័យបោះឆ្នោតទាំង១១២នៃស្រុកកោះធំ
កណ្តាល៖ ឯកឧត្តម ប៉ាល់ ចន្ទតារា អនុប្រធានទី៣ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះធំ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ននយោបាយ ច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ភ្នាក់ងារ គណបក្ស តាមការិយាល័យបោះឆ្នោតទាំង១១២នៃស្រុកកោះធំ ដោយមានការអមដំណើរ ដោយ ឯកឧត្តម ខឹម ច័ន្ទគិរី ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ព្រមទាំងលោក អនុប្រធានប្រចាំការគណបក្សស្រុក សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងអស់លោក លោកស្រីជាគ្រូបង្គោលក្នុងស្រុកកោះធំ។
នាឱកាសនោះ ឯកឧត្តម ប៉ាល់ ចន្ទតារា បានថ្លែងថា វគ្គបំប៉ននយោបាយ ច្បាប់បទបញ្ជានិងនីតិវិធីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រារព្វឡើងដើម្បីបំប៉នដល់មន្រ្តី គ្រូបង្គោល និងភ្នាក់ងារគណបក្សទូទាំងខេត្តដើម្បីចូលរួមចំណែកធានាជោគជ័យសម្រាប់ការបោះឆ្នោតនេះ។
ឯកឧត្តមគូសបញ្ជាក់ថា វគ្គបំប៉ននេះ ពិតជាមានសារៈសំខាន់ដើម្បីយល់ដឹងឈានទៅការគោរពប្រតិបត្តិឲ្យបានត្រឹមត្រូវ គ្រប់វិធានទាំងឡាយដែលពាក់ព័ន្ឋនៅក្នុងដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលបណ្តោះអាសន្ន បណ្តឹងតវ៉ានានា បណ្តឹងជំទាស់ និងការប្រកាសលទ្ឋផលផ្លូវការ។
គួរបញ្ជាក់ថា វគ្គបំប៉នខាងលើនេះ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២១,២២ ខែមិថុនា ឆ្នាំ២០០២៣ ក្នុងនោះមានភ្នាក់ងារគណបក្សមកពីឃុំកោះធំ(ខ) និងឃុំព្រែកថ្មី មានចំនួន៨២នាក់ មកពីឃុំកោះធំ(ក) និងឃុំកំពង់កុង មានចំនួន ៦៤នាក់ មកពីឃុំពោធិបាន និងឃុំលើកដែកមានចំនួន៧៨នាក់៕