ចោរលួចកាច់កម៉ូតូប្រជាពលរដ្ឋយកទៅដោយសុវត្ថិភាពនៅទឹកដីខណ្ឌដង្កោ (មានVideo)

ភ្នំពេញ៖ ករណីចោរលួចកាច់កម៉ូតូមួយគ្រឿងរបស់ប្រជាពលរដ្ឋយកទៅដោយសុវត្ថិភាពនៅក្នុងទឹកដីខណ្ឌដង្កោ ដែលមានលោកសក្ដិ៥ ជឹម ស៊ីថា ជាអធិការខណ្ឌ និងលោកស្រី គឹម ញឹប ជាចៅហ្វាយខណ្ឌបច្ចុប្បន្ន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

បើតាមប្រភពម្ចាស់ម៉ូតូដែលត្រូវចោរលួចកាច់កម៉ូតូរបស់គាត់បានឲ្យដឹងថា គាត់ត្រូវបានចោរកាច់កម៉ូតូមួយគ្រឿងម៉ាក់ Honda Dream 2021 ពាក់ស្លាក់លេខ កណ្តាល 1AM 1642 ទីតាំងនៅម្តុំភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកបន្តថា លោកបានបាត់ម៉ូតូរបស់លោកនៅវេលាម៉ោង១៣:០៩នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបានបន្ថែមថា បេីបងប្អូនបានឃេីញជួយទាក់ទងមកខាងគាត់ផង គាត់នឹងជូនសាគុណ 010583582/086774779៕

អត្ថបទដែលជាប់ទាក់ទង