នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវដល់កម្មករ កម្មការិនីនាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ

ភ្នំពេញ៖ «ស្រុកខ្មែរយើងមានអាក្រុមចង្រៃមួយក្រុម ដើរប្រាប់បរទេសឱ្យផ្តាច់ជំនួយពីកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយសូមដាក់ទណ្ឌកម្មកម្ពុជា។ អ៊ឹចឹងក្មួយៗគិតមើលបើសិនរោងចក្រត្រូវបិទ តើអ្នកណាស្លាប់មុនគេ? គឺក្មួយអ្នកដែលទទួលប្រាក់ខែ ប្រចាំខែ គឺនឹងត្រូវបាត់បង់ប្រាក់ប្រចាំខែ។ អ៊ឹចឹងក្មួយៗត្រូវហ៊ានថ្កោលទោសអាក្រុមនេះ ព្រោះជាក្រុមបំផ្លាញជាតិ»។នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោ ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់នៅបរទេស គឺមិនដែលមានអ្នកនយោបាយប្រឆាំងណាមួយដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ឬមិនឱ្យបញ្ជាទិញទំនិញដូចក្រុមអ្នកនយោបាយប្រឆាំងនៅស្រុកខ្មែរនោះទេ។

សម្តេចបានអំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង