នាយករដ្ឋមន្ត្រីកម្ពុជាទទួលចិញ្ចឹមទារិកាម្នាក់ទៀត
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលចិញ្ចឹមទារិកាម្នាក់របស់កម្មការិនីរោងចក្រនៅខេត្តស្វាយរៀង ដែលកើតចំថ្ងៃដែលសម្តេចតេជោទៅជួបសំណេះសំណាលកម្មករ-កម្មការិនីរោងចក្រនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាង២ម៉ឺននាក់កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ទារិកាម្នាក់នោះឈ្មោះថា ខន សែនចរណៃ។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ផ្ទះ ដោយសារឪពុកម្តាយទារិកានោះខ្វះខាតធនាគារ ២ម៉ឺន ១ពាន់ដុល្លារ។ លើសពីនេះសម្តេចក៏បានប្រកាសថាសម្តេចនឹងចិញ្ចឹមទារិកានោះដល់អាយុ៣ឆ្នាំផងដែរ។
សម្តេចថ្លែងថា៖ «៣ឆ្នាំនោះគ្រាន់តែជាការចាប់ផ្តើម ប្រហែលជាខ្ញុំត្រូវមើលថែទាំក្មេងមួយនេះដែលវាកើតចំថ្ងៃយើងទៅដល់»។
សម្តេចក៏បានប្រកាសថា រាល់កម្មការិនីដែលបានឆ្លងទន្លេចំថ្ងៃដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី សម្តេចនឹងផ្គត់ផ្គង់ចិញ្ចឹមទារកនោះដោយចាត់ទុកដូចជាចៅសម្តេចផងដែរ៕