វិស័យឯកជនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយ នៃវិស័យអប់រំរបស់រាជរដ្ឋាភិបាល។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្ទឹមនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឲ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩។

ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំទាំងអស់ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិស័យអប់រំនានារបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានអបអរសាទរនូវការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាតឹកតាងដ៏ត្រឹមត្រូវនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាកម្លាំងចលករតែមួយនៃវិស័យឯកជននៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើឲ្យជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរ តាមរយៈការដាក់ការបណ្តុះបណ្តាលភាសាខ្មែរជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង។ ក្នុងន័យនេះ ការជំរុញឲ្យមានការរៀនភាសាខ្មែរបានជ្រៅជ្រះ សម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរយើងតែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឲ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង