Breaking News: អភិបាលស្រុកខ្សាច់កណ្តាលចេញសេចក្ដីជូនដំណឹងដល់សាធារណជនដែលបានទិញដី ពុះឡូតិ៍ពីក្រុមហ៊ុន7NG ក្នុងឃុំវិហារសួគ៌
កណ្តាល៖ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនដែលបានទិញដី ពុះឡូតិ៍ពីក្រុមហ៊ុន7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅមុននេះបន្តិច។
ក្នុងសេចក្តីជូនដំណឹង លោក ចេង ឌីណា បានបញ្ជាក់ថា ដើម្បីសម្រួលដល់ក្រុមការងារប្រមូលទិន្នន័យរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីពីក្រុមហ៊ុន7NG សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកដាក់ស្វ័យប្រកាសដោយភ្ជាប់មកជាមួយនូវ ឯកសារពាក់ព័ន្ធមានដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ពីក្រុមហ៊ុន7NG ឬភាគី ពាក់ព័ន្ធ (ច្បាប់ដើម, ច្បាប់ថតចម្លង, អត្តសញ្ញាណប័ណ្ណម្ចាស់កាន់កាប់កម្មសិទ្ធិដី ព្រមទាំងឯកសារពាក់ព័ន្ធ) នៅសាលាស្រុកខ្សាច់កណ្តាល(អគារក្រុមប្រឹក្សាស្រុក) ចាប់ពីថ្ងៃទី០២ ខែកក្កដា រហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ (សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ ក្រុមការងារធ្វើការមួយព្រឹក) ជាកំហិត ដើម្បីក្រុមការងារប្រមូល ទិន្នន័យ បន្តនីតិវិធីសម្រាប់ការងារខាងលើនេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាល៖