ស្នងការខេត្តកំពតប្រកាសផ្ដល់លុយ២លានរៀល បើមាន អ្នកណាផ្តល់ព័ត៌មានពីក្មេងទំនើងកប់កញ្ចក់ឡាននៅស្រុកអង្គរជ័យ

កំពត៖ បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ Tep Pon បានបង្ហោះសារថា នៅស្រុកអង្គរជ័យ សូមប្រុងប្រយ័ត្ន បុរសម្នាក់ត្រូវបានជនទំនើងគប់កញ្ចក់ឡានរបស់គាត់បណ្ដាលឲ្យធ្លុះចំថ្គាមបាត់់បង់ស្មារតីមួយភាំង តែសំណាងល្អ បានប្រពន្ធរបស់គាត់ជួយកាន់ចង្កូតទាន់ គំអីមិនដឹងយ៉ាងណានោះទេ។ នេះបើយោងតាមការរៀបរាប់របស់ជនរងគ្រោះ ក្រោយកើតហេតុ។ ជនរងគ្រោះបានទំនាក់ទំនងជាមួយកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងបានដាក់ពាក្យបណ្តឹងដើម្បីរកមុខជនសង្ស័យចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវ៣១ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នៅវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទៅ ច័ន្ទ មធុរិទ្ធិ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះថា សូមជំរាបជូនបងប្អូនណាដែលផ្តល់ព័ត៌មានឈានទៅដល់ការបង្ក្រាបក្មេងទំនើងកប់កញ្ចក់ឡានវេលាម៉ោង១២ យប់មិញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកអង្គរជ័យ លោកនឹងជូនសាគុណចំនួន២លានរៀល និងធានារក្សារការសំងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង