ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ ខណៈអ្នកជាសះស្បើយ១នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៦នាក់ ខណៈជាអ្នកជាសះស្បើយចំនួន១នាក់។
គួរជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៩១៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៣៣នាក់, និងអ្នកស្លាប់សរុបចំនួន ៣,០៥៦នាក់៕