បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនៅពេលនេះ កើតចេញពីការវិនិយោគរបស់មាតាបិតា

ភ្នំពេញ៖ «ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនៅពេលនេះ កើតចេញពីការវិនិយោគរបស់មាតាបិតា ហើយការវិនិយោគនេះគឺជាការវិនិយោគដ៏មានតម្លៃ ដ្បិតការកសាងធនធានមនុស្សមានន័យស្មើនឹងការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសន្តិភាពជូនប្រទេសជាតិនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលផងដែរ»

ខាងលើនេះជាថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់ជាដំបូន្មានល្អៗ ជូនប្អូនៗឱ្យ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សយ៉ាងពេញលេញមួយ ពោរពេញដោយបំណិន សម្បទា វិជ្ជាសម្បទា ចរិយាសម្បទា ជាពិសេសគឺជាចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង