Update: កូនប្រសារឈ្មោះ យិន បូរ័ត្ន ស្បថថា សូមឲ្យរន្ទះបាញ់បើលោកនិយាយខុសពីការពិត ហើយអ្វីដែលម៉ែក្មេកលោកនិយាយនោះមិនមែនជាការពិតទេ..!
កណ្តាល៖ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉ែម ផល្លា ជាម្ដាយក្មេករបស់កូនប្រសារឈ្មោះ យិន បូរ័ត្ន បានប្រាប់អ្នកសារព័ត៌មានថា សារកូនប្រសាររបស់គាត់ឈ្មោះ យិន បូរ័ត្ន ដែលតែងតែអុកឡុក ឌៀមដាម ជេរប្រមាថមកដល់រូបគាត់ សឹងតែរាល់ថ្ងៃ រាល់ពេលដែលស្រវឹង ជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាចខ្លាំងណាស់ និងបានទាញយកធុងទឹកកកដែលមានចាប់ហួយនៅក្នុងនឹង បោកកំទេច ហើយទាញយកម៉ូតូអស់១គ្រឿងចេញពីផ្ទះរបស់គាត់ទៅបាត់ថែមទៀតនោះ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈទូរស័ព្ទលោក យិន បូរ័ត្ន បានប្រាប់បណ្តាញសារព័ត៌មាន The Mirror News ឲ្យដឹងថាគាត់ជាម្ដាយក្មេករបស់លោក ហើយរស់នៅតែជាមួយលោកទេ តែកាលពីថ្ងៃទី២៧ ខែ០៣ ម្ដាយក្មេករបស់លោកបានហៅប្រពន្ធលោកទៅលេងផ្ទះ ដោយផ្ទះម៉ែក្មេក និងផ្ទះលោកប្រហែលជា២០ម៉ែត្រពីគ្នាទេ ប៉ុន្តែថ្ងៃទី២៧ហ្នឹង ប្រពន្ធរបស់លោកទៅហើយ មិនបានមកផ្ទះវិញទេ រហូតដល់ថ្ងៃទី០៥ ខែ០៤បានចេញពីផ្ទះម៉ែគាត់ដោយមានគំនិតពីម៉ែគាត់ចង់បំបែកប្រពន្ធលោកពីលោក។
លោក យិន បូរ័ត្ន បានបន្តថា នៅចន្លោះថ្ងៃទី២៧ខែ០៣ដល់ថ្ងៃទី០៥ ខែ០៤ មានថ្ងៃទី៣០មួយ ម៉ែរបស់ប្រពន្ធលោកបានសម្លុតប្រពន្ធលោកឲ្យទៅដាក់ពាក្យប្ដឹងនៅតុលាការលែងលះលោក។ ប្រពន្ធរបស់លោកព្រោះតែមានគំនាបពីម្ដាយរបស់គាត់បានទៅដាក់ពាក្យបណ្ដឹង ដោយសារតែគាត់បានជំពាក់លុយគេច្រើនពេក ដោយសារគាត់ឃើញលោកបានទិញគ្រឿងអលង្ការឲ្យប្រពន្ធរបស់លោកជិត៧០០០ដុល្លារ ព្រោះគាត់ចង់បំបែកបំបាក់ដើម្បីយកគ្រឿងអលង្ការលក់សងគេ។
លោក យិន បូរ័ត្ន បានបន្តថា ដោយសារតែមានការញុះញង់ពីម្ដាយក្មេក ហើយម្ដាយក្មេកលោកបានឲ្យប្រពន្ធលោកចាកចេញពីលោកតាំងពីថ្ងៃទី០៥ ខែ០៤។
លោកបានបដិសេធថា លោកអត់បានវ៉ៃកម្ទេចកម្ទីទេ ហើយប្រពន្ធរបស់លោកអត់បានប្ដឹងលោកទេ។រឿងប្រពន្ធលោកប្ដឹងលោកទៅតុលាការដោយសារមានសម្ពាធពីម្ដាយរបស់គាត់ គឺប្រពន្ធលោកដោយយោងឃើញថា អយុត្តិធម៌ចំពោះប្ដីពេក តុលាការបានចេញដីកាកោះអញ្ជើញគាត់ឱ្យទៅ តែគាត់អត់បានទៅទេទី១ រហូតដល់ថ្ងៃទី១៥ ខែ០៥ កោះម្ដងទៀតក៏ប្រពន្ធរបស់លោកអត់ចូលទៀត។
លោក យិន បូរ័ត្ន បន្តទៀតថា ហើយចំពោះរឿងលោកមេប៉ុស្តិ៍និយាយថាលោកគំរាមកំហែងដកតំណែងគឺជារឿងមិនពិតសុទ្ធសាធ។
លោកបន្តថា ម្ដាយក្មេកលោករស់នៅជាមួយលោក មួយជីវិតហើយដែលលោកចិញ្ចឹមគាត់។ ហើយលោកបដិសេធទៀតថា ដោយសារប្រពន្ធរបស់លោកមិនមែនជាអ្នកប្ដឹងលោកទេហើយក៏មិនបានសុំគាត់លែងលះ ហើយលោកក៏អត់បានវ៉ៃកម្ទេចអីបន្តិចនៅក្នុងផ្ទះទេ។
ដោយសារតែម្ដាយក្មេកលោកជំពាក់បំណុលគេច្រើនពេក ហើយឃើញប្រពន្ធលោកស្លូតបូតពេក ហើយឃើញលោកស្រឡាញ់ប្រពន្ធពេក បង្កើតគំនិត ចង់ធ្វើយ៉ាងម៉េច ដើម្បីបានលុយពីលោកយកទៅសងគេ។ នេះជាការអះអាងរបស់លោក យិន បូរ័ត្ន។
លោកបន្តថា ម្ដាយក្មេកលោកបានប្រាប់លោកតាំងពីខែ១ ថាគាត់ជំពាក់លុយគេ២០០០ ហើយលោកក៏ឲ្យលុយ២០០០ទៅសងគេ រហូតមកទល់ពេលនេះ គាត់សុំខ្ចីតែ១ខែ តែអត់ទាន់បានសងលោកផង សូម្បី១រៀលលុយខ្មែរ។លោកបន្តថា លោកបានរាយការណ៍នៅប៉ាខៀវកាញ្ញារីទ្ធរួចហើយ។
លោក យិន បូរ័ត្ន បានសារភាពថា លោកបានយកម៉ូតូ១គ្រឿង តែលោកថា លោកនឹងឲ្យវិញ ព្រោះលោកសួរម្ដាយក្មេកថា លុយដែលម៉ែឯងខ្ចីខ្ញុំនិងម៉ូតូមួយគ្រឿងនេះ ម៉ែឯងយកទៅរកគ្រូបំបែកបំបាកខ្ញុំនិងធ្វើខ្ញុំឲ្យងាប់។ លោកបន្តថា បើម៉ែឯងលែងរកគ្រូទៅបំបែកបំបាក់គ្រួសារខ្ញុំ ខ្ញុំនឹងឲ្យម៉ូតូនេះវិញ លោកឲ្យវិញ ព្រោះម៉ូតូនេះជាម៉ូតូរបស់លោក មិនមែនជាម៉ូតូរបស់ម៉ែក្មេកលោកទេ លោកឲ្យដើម្បីដឹកស្រាបៀរ ដឹកឥវ៉ាន់មកលក់ដូរនៅផ្ទះ មិនមែនឲ្យគាត់យកទៅរកគ្រូបំបែកបំបាក់អញ្ចឹងណា។
លោក យិន បូរ័ត្ន បានអះអាងថា លោកជាអ្នកជួយសារព័ត៌មានច្រើនណាស់ ឲ្យតែអ្នកសារព័ត៌មានណាមានរឿង បើបងមិនជឿ បងសួរបងភ័ណ្ឌMSJមើលទៅ។
លោក យិន បូរ័ត្ន បានបញ្ជាក់ថា បើអ្វីដែលលោកលើកឡើងហើយខុសពីការពិត សូមឲ្យរន្ទះបាញ់៕