ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន១នាក់នៅថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ០៣នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន០១នាក់។
គួរជម្រាបជូនថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៩១៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៣៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕