ឆេះក្លឹបកម្សាន្ដមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ បណ្ដាលឲ្យមនុស្សស្លាប់៦នាក់

ភ្នំពេញ៖ ករណីអគ្គិភ័យបានកំពុងឆាបឆេះក្លឹបកម្សាន្ដមួយកន្លែងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានឆេះតាំងពីម៉ោង៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ រហូតមកដល់ម៉ោងជិត៩យប់ទៅហើយ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយ។

ទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចជំនាញបានកំពុងព្យាយាមប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់ខណៈមូលហេតុមិនទាន់ដឹងច្បាស់។

បើតាមប្រភពថា យ៉ាងហោចណាស់បានបណ្ដាលឲ្យមនុស្ស៦នាក់បានស្លាប់ ដោយក្នុងនោះមានស្ដ្រី២នាក់ និងប្រុស៤នាក់៕

 

អត្ថបទដែលជាប់ទាក់ទង