នៅថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧នាក់ ខណៈមានអ្នកជាសះស្បើយ៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៧នាក់ ខណៈមានជាអ្នកជាសះស្បើយ៥នាក់។
គួរជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៩២៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៤២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕