ពាក់ព័ន្ធការថតរឿងអាសអាភាសបង្ហោះលើហ្វេសប៊ុកអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានដាក់ពាក្យបណ្ដឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេចហេីយ

ភ្នំពេញ៖ ក្នុងនាមជាតំណាងឲ្យប្អូនស្រីៗរងគ្រោះទាំង០៤នាក់ដែលត្រូវបានគេបង្ខំឲ្យថតរឿងអាសអាភាសរួចបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានដាក់ពាក្យបណ្ដឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេចហេីយ។ នេះបើតាមពាក្យបណ្តឹងនិងខ្លឹមសារដែលឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានបន្តថា សូមបងប្អូនកូនក្មួយទាំងអស់ ដែលគោរពស្រលាញ់ពូពិចារណាមេីល ទោះបីជារឿងហេតុអ្វីក៏ដោយ មិនគួរពួកជនល្មេីសទាំងអស់នោះយករឿងអាសអាភាសក្មេងស្រីមិនទាន់គ្រប់អាយុ ផង ទោះបីក្មេងស្រីគ្រប់អាយុក៏ដោយ ក៏ពួកជនល្មេីសទាំងអស់នោះ ក៏មិនគួរយករឿងអាសអាភាសទាំងអស់នោះបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុកដែរ បណ្ដាលឲ្យអាប់អោនប្រពៃណីខ្មែរជាយូរលង់មកហេីយ និងធ្វេីឲ្យប៉ះពាល់ដល់ សង្គមជាតិ សំខាន់បំផុតវប្បធម៌ខ្មែរ យេីងដែលមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់និងរុងរឿង។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិតបន្តទៀតថា មិនគួរឲ្យបុគ្គល ឬជនល្មេីសមួយក្រុមនេះ កាត់តវីដេអូរខ្លីៗ រឿងអាសអាភាសដេីម្បីកេងចំណេញរកផលប្រយោជន៍ ផ្ទាល់ខ្លួនទេ!។

អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ក៏បានសូមអរគុណ និងអរព្រះគុណគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្នុងរឿងនេះ ដែលបានជួយសហការណ៍ដេីម្បីលុបបំបាត់រឿងដែលធ្វេីឲ្យប៉ះពាល់ ដល់វប្បធម៌ស្រ្តីខ្មែរយេីង៕

អត្ថបទដែលជាប់ទាក់ទង