ក្រុមយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្តលើផ្លូវល្បឿ​នលឿនត្រូវបានសមត្ថកិច្ចបង្រ្កាបបានម្នាក់ហើយ

កំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរ​ ដែលជាជនរងគ្រោះនិងតំណាងក្រុម​ហ៊ុនផ្លូវ​ល្បឿនលឿន​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំ​រោ​ងទងបានបេីកប្រតិបត្ដិការស្រាវជ្រាវរក
មុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ​ គប់បាញ់កញ្ច​ក់រថយន្ដ​។ និងដោយបានការចង្អុលណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទងបានសហការជាមួយកម្លាំងនគរបាលប្រចាំការលេី​ផ្លូវល្បឿនលឿនស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខ​សញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតរត់គេចខ្លួន។

តាមប្រភពព័ត៌មានថា មុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកា​លពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វវេលាម៉ោង១៤និង៣០នា​ទី ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំ​រោងទង បានសារភាពនិងបញ្ជាក់ថា ខ្លួននិងបក្ខពួក​បានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់ក​ញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿន​លឿនម្ដុំអូរក្រាំងអំបិលនិងផ្លូវជាតិលេខ៤ភូមិស្លា។

តាមចម្លេីយបន្ថែមការធ្វេីសកម្មភាពមិនរេីសប្រភេ​ទ​រថយន្ដនិងពេលវេលាទេ​ ឲ្យតែខ្លួននិងបក្ខពួកចេ​ញ មកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្នគឺកន្លែងប្រេី​បប្រាស់គ្រឿងញៀ។ កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីនតែមិនដឹងថាចំឬបែកកញ្ចក់ឬកំពិតនោះទេ​ តែការបាញ់គប់កញ្ចក់​រ​ថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេង​ទៀ​ត។ ឈ្មោះ ឈឿម ដែន បានសារភាពថាករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាពពេលខ្លះមិនបានផលនោះទេ​។

ក្រៅពីខ្លួននៅមានបក្ខពួកម្នាក់ពីរទៀតធ្វើសកម្មភាពសកម្ម រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បានរត់គេចខ្លួ។

ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រា​វតាមចាប់ខ្លួន បច្ចុប្បន្ន​សមត្ថកិ​ច្ច​នគរបាល​នៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​សំរោង​ទ​ង​បាន​កសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតា​មនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង