បណ្ឌិត ហ៊ុន ម៉ាណែត៖ អង្គុយមើលរូបចាស់ៗ កាលពីនៅរៀន បានឃើញរូបមួយសន្លឹក ដែលបានថតកាលពី លោករៀននៅឆ្នាំទី៤ នៅសាលា West Point


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសរសេរនៅលើហ្វេសប៊ុកថា អង្គុយមើលរូបចាស់ៗ កាលពីនៅរៀន បានឃើញរូបមួយសន្លឹក ដែលបានថតកាលពី លោករៀននៅឆ្នាំទី៤ នៅសាលា West Point។ឯកឧត្តមបណ្ឌិតបន្តថាៈ មានបងប្អូនសួរថា អាំងស៊ីញដែល លោកពាក់នៅលើឯកសណ្ឋាននោះមានន័យអ្វីខ្លះ?

ឯកឧត្តមបណ្ឌិតបានពន្យល់ថា នៅលើហោប៉ៅអាវខាងឆ្វេងមាន៖ ១.អាំងស៊ីញរូបឧទ្ធម្ភាគចក្រ(Air Assault) ជាស ញ្ញាសម្គាល់​ដែលឯកឧត្ដមបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតា មឧទ្ធម្ភាគចក្រនៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York និង ២.អាំងស៊ីញរូបឆត្រយោង(Airborne) ជាសញ្ញាសម្គាល់​ដែល លោកបានទទួលនៅឆ្នាំ១៩៩៨ ។ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆត្រយោងកងទ័ពអាម៉េរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាម៉េរិក។

លោកបន្តថា នៅលើហោប៉ៅអាវស្តាំ(លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ជាសញ្ញាសម្គាល់ដែល​ឯកឧត្ដមទទួលបានពីសាលា West Point។
អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូន​និស្សិតនាយទាហាន​ដែលជាប់និទ្ទេសជានិស្សិតពូកែ(Dean’s List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និងកីឡា(Physical)៕

អត្ថបទដែលជាប់ទាក់ទង