មេប៉ុស្តិ៍សង្កាត់ជ្រាវនាំស្រីស្នេហ៍ឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ នៅក្រុងសៀមរាប ខណៈប្រពន្ធតាម​ទាន់​​ បង្កជាហិង្សា ដឹងដល់ស្នងការខេត្តសៀមរាប

សៀមរាប៖ លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ ក្រុងសៀមរាបបាននាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ ខណៈត្រូវ​បាន​ប្រពន្ធ​តាម​ទាន់ ស្រាប់តែកើតអំពើហិង្សាវាយ​​តប់តប់គ្នាផ្អើលក្នុងផ្ទះសំណាក់​ទាំង​កណ្តាល​យប់ កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ។ នេះបើតាមប្រភពដែលបណ្ដាញសារទើបទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

បើតាមប្រភពបានឲ្យដឹងថា ពួក​គាត់​មើល​ហ្វេ​ស​ប៊ុ​ក ក៏​​ឃើញ​គេ​បង្ហោះ​តាម​អាខោ​ន Kung Sreymom ដង្ហោយ​រក​ភាព​យុត្តិធម៌។ ខណៈស្ត្រី​ម្នាក់​មាន​របួស​ស្នាម​ពេញ​ផ្ទៃមុខ ហើយ​បាន​សរសេរ​ថា ប្រពន្ធ​លោក ស៊​ត សៃ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​​ជ្រាវ បាន​នាំ​គ្នា​មកវាយ​គាត់ ​បណ្ដាល​ឱ្យ​របួសធ្ងន់។

ករណី​ខាងលើ​​នេះ ​គេ​សង្ស័យ​ថា ជា​ទំនាស់​ស្នេហា​ត្រីកោណ ខណៈសមត្ថកិច្ចកំពុង​ស្រាវ​ជ្រាវ​ចាត់ការទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ។

ចំណែក​ស្ត្រី​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះជួល​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាបបាន​បង្ហោះ​​សារ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ថា៖ បាន​ដាក់​ពាក្យ​បណ្តឹងនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​ហើយ ប្ដឹង​ពី​បទ​ហិង្សា​ដោយ​ចេតនា ។ គាត់​ក៏​សូម​សំណូមពរ​ដល់​សម្តេច​ពុក​ សម្តេចម៉ែ​ ជួយ​រក​យុត្តិធម៌​​ឱ្យ​គាត់​ផង​ដែរ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍​ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន តាម​តេ​ឡេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣​ថា ករណី​ហិង្សា​នេះ ។ លោក​កំពុង​តែ​​ឱ្យ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​តាម​នីតិវិធី ប្រសិនបើ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​បាន​៧០​ទៅ​៨០​ភាគរយ លោកនឹង​ផ្តល់​ព័ត៌មាន ជូន​អ្នក​សារព័ត៌មាន​ទាំងអស់តែម្ដង។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ដា ចំរើន អធិការក្រុងសៀមរាប ប៉ុន្តែគ្រាន់តែឮសំនួរ លោកអធិការចុចបិទទូរស័ព្ទតែម្ដង។ចំណែក​លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅព្រឹកទី០៩ ខែកក្កដា ឆ្នាំ២០២៣ថា ពេលនេះលោកកំពុង ធ្វើការសម្របសម្រួលគ្នា។បើតាមលោក ស៊​ត សៃ បញ្ជាក់ទៀតថា របួសរួមនិងការវាយតប់គ្នានោះ គឺមិនធ្ងន់ធ្ងរនោះឡើយ ហើយនឹងត្រូវដោះស្រាយបញ្ចប់ផងដែរ។

រឿងរ៉ាវស្នេហាត្រីកោណរបស់លោក ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ​នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ប្រាកដជាចាត់វិធានការតាមនិតីវិធីច្បាប់មិនខានដឡើយដើម្បីជាគំរូសម្រាប់ពលរដ្ឋក៏ដូចជាមន្ត្រីដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង