រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយលើការអភិវឌ្ឍន៍មូលដ្ឋាន
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន។
ការផ្ទេរធនធានបន្ថែមថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់នេះ គឺសម្រាប់គ្រប់ដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ទាំងអស់នៅកម្ពុជា លើកលែងតែរដ្ឋបាលសង្កាត់ចំណុះរាជធានីភ្នំពេញ។
ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំសង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានក្នុងរយៈពេល ៥ឆ្នាំ គឺចំនួន ១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិដែលបានអនុម័តនៅតាមបណ្តាឆ្នាំនីមួយៗដែលបានកំណត់៕