ស្នងការខេត្តបា​ត់ដំ​បងបើកកិច្ចប្រជុំពង្រឹងការងារបទល្មេីសព្រហ្មទណ្ឌ ​និងការងារសន្តិសុខ

ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោ​កឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន នៅព្រឹកថ្ងៃចន្ទ​ ទី២១​ ខែ​សីហា​ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បហរចាំខែកក្កដា​ លេីកទិសដៅខែសីហា​ ឆ្នាំ២​០២៣​ និងពង្រឹងការងារបទល្មេីសព្រហ្មទណ្ឌ​ ការងារសន្តិសុខ​របស់ស្នងការដ្ឋាន។​

ក្នុងកិច្ចប្រជុំនេះ​ មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកអនុប្រធានផែន​ លោក​នាយ​ នាយង​ការិយាល័យជំនាញ​ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងលោកអធិការនគរបាលក្រុង​ ស្រុក​ សរុបចំនួន​៩០នាក់​។

នាឱកាសនោះ លោ​កឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន បានកត់សម្គាល់ឃើញថា ក្នុងខែកន្លងទៅ​ បានលេចឡេីងនូវបញ្ហាបទល្មេីសមួយចំនួនក្នុងមូលដ្ឋាន​ ពិសេសករណីបង្កហិង្សា​ដោយក្រុមក្មេងបង្កអាណាធិបតេយ្យ​ ដែល​តម្រូវឱ្យមន្រ្តីនគរបាលគប្បីបន្តពង្រឹងលេីការងារ​បង្ការបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត​។

ជាមួយគ្នានោះ លោ​កឧត្តមសេនីយ៍ទោ​ស្នងការបានគូសបញ្ជាក់ថា ក្រៅពីនោះ​ការងារបង្រ្កាបបទល្មេីសនេសាទ​ខុស​ច្បាប់ក៏ជាបញ្ហាដ៏ស្រួចស្រាវមួយក្នុងរដូវវស្សានេះ​ ដែលជនល្មេីសតែងតែប្រេីប្រាស់គ្រប់រូបភាពក្នុងការ​ប្រព្រឹត្តិអំពេីល្មេីសច្បាប់​ ដែលសមត្ថកិច្ចក្នុងផែនជំ​នាញ​ និងអធិការនគរបាលស្រុកពាក់ព័ន្ធត្រូវមានវិធានការបង្រ្កាប​ដោយគ្មានការលេីកលែងនោះទេ​៕

អត្ថបទដែលជាប់ទាក់ទង