កុមារី គន្ធា ជិះទូកស្មោឆ្លងទឹកទន្លេជាង១០០០ម៉ែត្រដើម្បីទៅរៀន ខណៈមានឧកញ៉ាម្នាក់ប្រកាសតាមFacebookជួយទូកស្មាច់ដល់គាត់
បើតាមFacebook លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.កបានបង្ហោះសារ៥ម៉ោងមុនថា ខ្ញុំមានទូកស្មាច់និងអាវពោងស្រាប់ ចង់ជូនក្មួយស្រី គ្រាន់អុំទៅរៀន ធ្វេីដូចម្តេចអាចយកជូនក្មួយស្រីបាន អាណិតណាស់!
ឧកញ៉ាបន្តថា បងប្អូនណាដែលអញ្ជេីញទៅសៀមរាប ហេីយមានឡានដែលអាចដឹកទៅបានសូមជួយយកទៅផង។
នៅក្នុងFacebookរបស់ឧកញ៉ាខាងលើដដែលបានបង្ហោះសារមួយទៀតថា គ្មានអ្វីមករារាំងមនុស្សដែលមានចំណង់ពិតប្រាកដបានទេ តែបេីគ្មានចំណង់ពិតប្រាកដវិញ គឺតែងតែមានលេស អត់នេះ អត់នោះ ខ្វះនេះខ្វះនោះ ជាក់ជាមិនខាន។
ឧកញ៉ា យ៉ន សេងហាន បានបន្តថា បងប្អូនណា ដែលអាចយកទូកស្មាច់ជូនក្មួយស្រីបាន ជួយយកផង ខ្ញុំជូនទូកស្មាច់និងអាវពោងដល់ក្មួយស្រី Tel:066500188/092500188
គួរជម្រាបជូនថា មានបងប្អូនសប្បុរសជនជាច្រើនក៏បានជួយកុមារី គន្ធា ជាបន្តបន្ទាប់ ហើយក៏មានមតិមហាជនខ្លះក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កុមារី គន្ធា ផងដែរ។
ប្រភពខ្លះទៀតបានលើកឡើងថា មើលទៅអាណិតខ្លោចចិត្ត! ក្មេងស្រីម្នាក់ទោះគេមិនឱ្យដោយសារទូកទៅរៀន ក៏គ្មានអ្វីបញ្ឈប់ការតស៊ូរបស់ក្មួយបានដែរ, សុខចិត្តយកស្នោ និងសំរាមបណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេីសម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន។ ជីវិតពេលខ្លះ យើងត្រូវឆ្លងកាត់ ការមើលងាយ បដិសេធនឹងរើសអើងច្រើនដង តែត្រូវដឹងថា រឿងរ៉ាវទាំងអស់នោះវាជាស្ពានដើម្បីឱ្យដល់អនាគតដែលយើងខ្លួនឯងផ្ទាល់ចង់បាន។កុមាររូបនេះ រស់នៅខេត្តសៀមរាប លើផ្ទៃទឹកបឹងទន្លេសាប។ ជូនពរក្មួយស្រីឱ្យមានអនាគតល្អ៕