គ្រួសាររបស់ជនមានពិការភាព លោក ស៊ិន សែ បានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបច្ចុប្បន្នភាពអំពីករណីលោក ស៊ិន សែ ជាជនមានពិការភាពរស់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ ថាលោក ស៊ិន សែ ជាជនមានពិការភាពរស់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលឃុំផ្ទះកណ្ដាលនឹងប្រគល់បណ្ណសមធម៌របស់ក្រសួងផែនការដល់ក្រុមគ្រួសារលោក ស៊ិន សែ ដែលមានសុពលភាពចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានបន្តឲ្យដឹងបន្ថែមថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមក៏បានជួយឧបត្ថម្ភថវិកាដល់គ្រួសាររបស់លោក ស៊ិន សែ ចំនួន៣០០,០០០រៀលផងដែរ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានបច្ចុប្បន្នភាពអំពីករណីលោក ស៊ិន សែ៖