លោកស្នងការនគរបាលខេត្តកណ្តាលបញ្ជាឲ្យមន្ត្រីជំនាញចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងពន្យល់ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

អនុវត្ត​តាម​បទ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ កម្លាំងផ្នែកសណ្តាប់ធ្នាប់ និងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុងតាខ្មៅ​ និងមានការចូលរួមពីមន្ត្រីមន្ទីរសាធារណៈការ​ និងដឹកជញ្ជូនខេត្តកណ្តាល សរុប២០នាក់នៅព្រឹកថ្ងៃអាទិត្យ​ ទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៣​នេះបានចុះសហការជាមួយក្រុមការងារយុវជន យុវតីកាកបាទក្រហមខេត្តកណ្តាល នៅតាមស្តុប ១១០ និងស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលផ្សព្វផ្សាយនឹងចែកខិតប័ណ្ណច្បាប់ចរាចរណ៍ និងពន្យល់ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដើម្បីឲ្យគោរពភ្លើងស្តុបចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ។

ជាមួយនោះ ក្រុមការងារបានចែកកូនសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកធ្វើដំណើរឆ្លងកាត់បានចំនួន២០០ក្បាល។

គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានទុករយៈពេល ៧ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយ មុនការចុះអនុវត្តច្បាប់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង