ប្រធានាធិបតី Paraguay គាំទ្រតៃវ៉ាន់ចូលរួមក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ៖ នៅថ្ងៃអង្គារនេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូង លោក Santiago Pena បាននិយាយថា ប្រទេស Paraguay គាំទ្រតៃវ៉ាន់ចូលរួមក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។

យោងតាមដំណោះស្រាយឆ្នាំ១៩៧១ របស់អង្គការសហប្រជាជាតិ តៃវ៉ាន់ត្រូវបានដកចេញពីស្ថាប័នអន្តរជាតិ និងទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិនជាអ្នកតំណាងស្របច្បាប់របស់ចិនទៅកាន់អង្គការសហប្រជាជាតិ។

លោក Pena បាននិយាយថា «រដ្ឋាភិបាល Paraguay បង្ហាញការគាំទ្ររបស់ខ្លួនសម្រាប់សាធារណរដ្ឋចិន និងតៃវ៉ាន់ជាផ្នែកសំខាន់នៃប្រព័ន្ធអង្គការសហប្រជាជាតិ»។

ប្រទេស Paraguay គឺជាប្រទេសចុងក្រោយបង្អស់នៅអាមេរិកខាងត្បូងដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

កាលពីសប្តាហ៍មុន នៅពេលសួរអំពីកោះតៃវ៉ាន់អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បាននិយាយថា ការមិនរាប់បញ្ចូលប្រទេសណាមួយអាចប៉ះពាល់ដល់គោលដៅជាសកល។

អ្នកស្រីបាននិយាយថា «គ្រប់ប្រទេសមានសារៈសំខាន់ មិនថាតៃវ៉ាន់ ឬផ្សេងទៀតទេ។ ហើយខ្ញុំគិតថាវាពិតជាមានសារៈសំខាន់សម្រាប់រដ្ឋជាសមាជិកក្នុងការស្វែងរកដំណោះស្រាយ»។

ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់បានទទួលស្គាល់ថា វានឹងមានភាព «ពិបាកណាស់» ដើម្បីទទួលបានសមាជិកភាព៕

អត្ថបទដែលជាប់ទាក់ទង