អាល្លឺម៉ង់ស្វាគមន៍ការគាំទ្រពីប្រទេសចិនសម្រាប់រៀបចំក្របខណ្ឌរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ G20

កាលពីចុងសប្តាហ៍ ក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សាហិរញ្ញវត្ថុនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់បានបង្ហាញពីការស្វាគមន៍ការគាំទ្រពីប្រទេសចិនសម្រាប់ក្របខណ្ឌរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ G20 សម្រាប់ប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព៏ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner បាននិយាយថា “យើងស្វាគមន៍ចំពោះការពិតដែលថាភាគីចិនក៏ប្តេជ្ញាចំពោះរឿងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់យើង ពីព្រោះដំណោះស្រាយមិនអាចធ្វើទៅបាន ដោយគ្មានប្រទេសចិនដែលជាតួអង្គសំខាន់នៅក្នុង នយោបាយពិភពលោក”។ បន្ទាប់ពីកិច្ចប្រជុំជាមួយអនុប្រធានាធិបតីចិនលោក He Lifeng។

លោកទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីច្បាប់សម្រាប់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយសេចក្តីថ្លែងការណ៍រួមក៏មិនបានផ្តល់ភាពជាក់លាក់នោះដែរ ៕

អត្ថបទដែលជាប់ទាក់ទង