ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមចំនួន២ ក្នុងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់

នគរបាល និងមន្ត្រីសុខាភិបាលបាននិយាយថា កាលពីថ្ងៃសុក្រ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះនៅវិហារអ៊ីស្លាមចំនួនពីរក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់ រួមទាំងកុមារចំនួន ០៧នាក់ ខណៈដែលអ្នកមាន ជំនឿបានប្រារព្ធពិធីខួបកំណើតរបស់ព្យាការីលោក Mohammad។ នេះបើតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters។

ភ្លាមៗនោះ មិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដែលចំនួនអ្នកស្លាប់អាចកើនឡើង ដោយមានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ធ្ងរ និងអ្នកផ្សេងទៀតបានជាប់នៅក្រោមគំនរបាក់បែក។

មន្ត្រីនគរបាលជាន់ខ្ពស់លោក Munir Ahmed បាននិយាយថា ការបំផ្ទុះលើកដំបូងនៅទីប្រជុំជន Mastung ក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះនៅក្បែរយានយន្តនគរបាល ដែលមនុស្សកំពុងប្រមូលផ្តុំសម្រាប់ការប្រារព្ធពិធី។

យោងតាមមន្ត្រីសុខាភិបាលស្រុកលោក Abdul Rasheed បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥២នាក់បានស្លាប់ រួមទាំងកុមារដែលមានអាយុចាប់ពី ០៩ឆ្នាំ ដល់ ១១ឆ្នាំផងដែរ។ ហើយយ៉ាងហោច ណាស់មនុស្ស ៥៨នាក់ទៀតបានរងរបួស ៕

អត្ថបទដែលជាប់ទាក់ទង