ក្រុមហាម៉ាស់ចំណាយពេល៤ឆ្នាំទៅលើការរៀបចំសម្រាប់វាយប្រហារអ៊ីស្រាអែល

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ បានអនុវត្តប្រតិបត្តិការជំនន់អាល់-អាកសា និងការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលអស់រយៈពេល ៤ឆ្នាំមកហើយ។

ការរាយការណ៍នេះបាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែលជាការកត់សម្គាល់នូវការចាប់ផ្តើមនៃយុគសម័យថ្មី នៅក្នុងការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ ខណៈដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបង្ហាញពីកម្រិតខ្ពស់នៃការត្រៀមខ្លួន ក៏ដូចជាប្រសិទ្ធភាពនៃការស៊ើបការណ៍របស់ពួកគេ។ ក្រុមហាម៉ាស់បានធ្វើសមយុទ្ធប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២០ មក ដែលក្នុងនោះវាបានអនុវត្តសេណារីយ៉ូនៃការវាយប្រហារផ្សេងៗ។

សារព័ត៌មាន Tasnim បានកត់សម្គាល់ថា ក្រុមចលនានេះតែងតែប្រកាសធ្វើសមយុទ្ធជាសាធារណៈ ដែលតាមរបៀបនេះ វាបានបង្កើតមជ្ឈមណ្ឌលបញ្ជាការបង្រួបបង្រួម អនុវត្តសកម្មភាពរួមគ្នាដោយក្រុមផ្សេងៗគ្នា និងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនប្រយុទ្ធ។ យុទ្ធជនក៏បានអនុវត្តការចល័តទ័ព សង្គ្រាមទីក្រុង ការរឹបអូសទីតាំងសំខាន់ៗរបស់សត្រូវ និងកន្លែងយោធា ការលុកលុយតំបន់ឆ្នេរ និងប្រតិបត្តិការចុះចតផងដែរ។

អ្នកប្រយុទ្ធបានយកចិត្តទុកដាក់ជាពិសេសចំពោះយុទ្ធសាស្ត្រការពារការឈ្លានពានរបស់អ៊ីស្រាអែលដែលអាចកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយប្រើគ្រាប់មីន រថក្រោះ យន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល និងអាវុធផ្សេងទៀត។

សារព័ត៌មាន Tasnim បាននិយាយថា សមយុទ្ធឆ្នាំនេះបានធ្វើឡើងនៅមួយខែមុនការវាយប្រហារពិតប្រាកដ។ អាជ្ញាធរអ៊ីស្រាអែលមិនបានយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់គ្រប់គ្រាន់ទៅលើការត្រៀម ឬសិក្សាយុទ្ធសាស្ត្រប្រយុទ្ធរបស់ក្រុមហាម៉ាស់ឱ្យបានត្រឹមត្រូវទេ៕

អត្ថបទដែលជាប់ទាក់ទង