លោកប្រធានាធិបតីចិន៖ ចិនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិក និងដោះស្រាយការខ្វែងគំនិតគ្នា
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ចិនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិក ហើយដោះសា្រយការខ្វែងគំនិតគ្នា និងធ្វើការរួមគ្នាដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ក្នុងសារលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក ក្នុងពិធីជប់លៀងប្រចាំឆ្នាំ លោក ស៊ី បានបញ្ជាក់ថា «សហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីត្រឹមត្រូវដើម្បីអាចចុះសម្រុងគ្នាបាន ឬអត់ គឺពិតជាមានសារៈសំខាន់ចំពោះពិភពលោក»។
ការអត្ថាធិប្បាយពីស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន លោក ស៊ី និយាយថា គួរតែស្ថិតលើគោលការណ៍នៃការគោរពគ្នាប្រកបដោយ សន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នាពេលនេះដែរបានកើតឡើងមុនពេលមានដំណើរទស្សនកិច្ចដ៏សំខាន់របស់លោក Wang Yi រដ្ឋមន្ត្រីការបរទេសទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ៕