កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកូរ៉េខាងជើង ដែលបានផ្គត់ផ្គង់អាវុធ និងបរិក្ខាយោធាដល់ប្រទេសរុស្ស៊ី
កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះកូរ៉េខាងជើង ដែលបានផ្គត់ផ្គង់អាវុធ និងបរិក្ខាយោធាដល់ប្រទេសរុស្ស៊ី និងបានបញ្ជាក់ថាករណីប្រគល់អាវុធបែបនេះ បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ នេះបើតាមការឲ្យដឹងពីសេចក្តីថ្លែងការណ៍រួមមួយពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ប្រភព៖ Reuters News