នាយករដ្ឋមន្ត្រីថា សេដ្ឋកិច្ចថៃស្ថិតនៅក្នុងវិបត្តិ ដែលត្រូវឱ្យមានការជំរុញខ្លាំង



ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ​កំពុងស្ថិតក្នុងវិបត្តិ ដោយបានសង្កត់ធ្ងន់លើ ការជំរុញគោលនយោបាយឌីជីថល ដែលរដ្ឋាភិបាលនឹងត្រូវចំណាយចំនួន ៥០០ ប៊ីលានបាត (១៤,២៣ ប៊ីលានដុល្លារ)។

សេដ្ឋកិច្ចថៃ ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដែលស្ថិតនៅក្នុងស្ថានភាព​មិនល្អប្រសើនៅឡើយ ដោយភ្ញៀវបរទេសមកតិចជាងគោលដៅកំណត់។

គោលនយោបាយ «កាបូបឌីជីថល» នឹងផ្តល់ប្រាក់ ១០.០០០ បាត ដល់ប្រជាជន​ថៃចំនួន ៥០លាននាក់នៅឆ្នាំក្រោយ ដើម្បីជួយលើកកម្ពស់​ការចំណាយ បើទោះជាទទួលរងការរិះគន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ដោយ។
ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង