តាអាយុ៦២ឆ្នាំម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយការចងកលើដើមខ្វិតខាងក្រោយផ្ទះ

ព្រៃវែង៖ តាអាយុ៦២ឆ្នាំម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយការចងកនៅលើមែកខ្វិតក្នុងភូមិខាងក្រោយផ្ទះរបស់ខ្លួនបង្កឲ្យការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

តាមប្រភពពីឈ្មោះ នាង អេង អាយុ ៦០ ឆ្នាំ ត្រូវជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់ខ្លួនមានជំងឺទឹកនោមផ្អែម និងជំងឺរបេងធ្ងន់ធ្ងរ ទៅពេទ្យព្យាបាលមិនជា និងបានជំពាក់លុយគេច្រើនគ្មានលុយយកទៅមើលជំងឺ ប្ដីរបស់ខ្លួនចេះតែនិយាយថា ចង់ទៅចងក សម្លាប់ខ្លួន លុះដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល ៦និង៣០នាទី ខ្លួនភ្ញាក់ពីដេក បាត់ប្ដីមិនឃើញ ក៏ដើររករហូតដល់ម៉ោងប្រហែល៨និង៣០នាទី ក៏ប្រទះឃើញប្ដីរបស់ខ្លួនចងកនឹងមែកដើមខ្វិតក្នុងភូមិចាស់ខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។ ប្រភពបន្តថា សពមានឈ្មោះ ឡុង សឹម ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកមេសាងបានចុះទៅជួយអន្តរាគមន៍ពិនិត្យសាកសពនិងធ្វើកោសល្យវិច្ច័យករណីការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើដើមខ្វិតក្រោយផ្ទះ។

ភ្លាមៗនោះកម្លាំងនគរបាលប្រទះឃើញសពបានចងកព្យួរនឹងមែកដើមខ្វិតស្ថិតក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់សាកសពចម្ងាយ៣០ម៉ែត្រដោយសាកសពពាក់អាវយឺតដៃខ្លី ពណ៌ទឹកក្រូច ស្លៀកខោខ្លី ពណ៌ខ្មៅ នៅលើរាងកាយខ្លួនប្រាណសាកសព មានស្នាមជាំត្រង់ក ដោយសាររឹតដោយខ្សែពួរពណ៌ស ប្រវែង ១,៥០ ម៉ែត្រ ដែលសាកសពយកចងនឹងកជាមួយមែកដើមខ្វិតចម្ងាយ ៣០ម៉ែត្រពីផ្ទះកម្ពស់៤,៥០ ម៉ែត្រពីដីនិងមានទឹកកាមជាប់ជាមួយខោ។បន្ទាប់ពីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់លោកគ្រូពេទ្យ និងផ្អែកតាមការបំភ្លឺរបស់ប្រពន្ធ សាកសពពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីឡើយ។ ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង