ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រេចតែងតាំងឯកឧត្ដម ហឿន សំនៀង ជាប្រធានក្រុមអ្នកនាំពាក្យCDC

អតីតអ្នកបួសធ្លាប់រៀនជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាជាច្រើនឆ្នាំ អតីតជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងជាបញ្ញវន្តដែលបានបញ្ចប់ការសិក្សានៅឯនាយសមុទ្រគឺសាលាហាវឺដដ៏ល្បីរបស់អាមេរិក ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយករងខុទ្ទកាល័យឯកឧត្ដម ស៊ុន ចាន់ថុល អតីតទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ហឿន សំនៀង ត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង