នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញ​គោរពវិញ្ញាណក្ខន្ធ​ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានអញ្ជេីញ​គោរពវិញ្ញាណក្ខន្ធ​ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ នៅយប់ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ​ ។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ យាងចូលព្រះទីវង្គត់នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា៕

 

អត្ថបទដែលជាប់ទាក់ទង