Breaking News: ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ
រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងថា នៅថ្ងៃពុធនេះ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយក ការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤៕