ឯកឧត្ដមអគ្គនាយក ឈន សាណាត ណែនាំដល់ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធ លើការងារចំនួន៩ចំណុចសំខាន់ៗ
ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានណែនាំដល់ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធ លើការងារចំនួន៩ចំណុចសំខាន់ៗ រួមមាន៖
*ទី១៖ គ្រប់អង្គភាពទាំងអស់ត្រូវគោរពវិន័យ។
*ទី២៖ ត្រូវមានអនាម័យផាសុខភាព រក្សាបរិស្ថានស្អាតនៅកន្លែងការងារ។
*ទី៣៖ ពិនិត្យរបបអាហារជនជាប់ឃុំអោយមានជីវជាតិគ្រប់គ្រាន់ស្របតាមស្តង់ដាអាហារ។
*ទី៤៖ បង្កើតច្រកសុវត្ថិភាពដើម្បីបំលាស់ទីចេញពីអគារក្នុងពេលមានអាសន្ន (អគ្គីភ័យ..។ល។)
*ទី៥៖ បំពេញបន្ថែមក្របខណ្ឌមន្រ្តីសុខាភិបាល។
*ទី៦៖ រៀបចំប្រភពទឹកនៅពេលដែលមានបញ្ហាកំដៅកើនឡើងខ្លាំង ព្រោះកំដៅកើនឡើងខ្លាំងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពជនជាប់ឃុំ។
*ទី៧៖ កែសម្រួលបន្ថែមនូវកិច្ចការងាររដ្ឋបាល
*ទី៨៖ ពង្រឹងបន្ថែមការឆែកឆេរទូរស័ព្ទ និងវត្ថុហាមឃាត់ផ្សេងៗ។
*ទី៩៖ បង្កើតវីដេអូឯកសារស្តីពីការរីកចម្រើនរបស់អតីតជនជាប់ឃុំក្រោយពួកគាត់ត្រូវបានដោះលែងចូលក្នុងសហគមន៍វិញ។
ការណែនាំរបស់ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងការអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យការងារ និងទិសដៅអនុវត្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធសរុប៥៥រូប។
ទន្ទឹមនោះ ឯកឧត្តមអគ្គនាយកបានកោតសរសើរពន្ធនាគារខេត្តបាត់ដំបង ក្នុងការបង្កើតឲ្យមានទឹកស្អាត និងប្រព័ន្ធចង្រ្កានហ្គាសសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕