អូស្ត្រាលីរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និសិ្សត ខណៈការធ្វើចំណាកស្រុកឡើងដល់កម្រិតខ្ពស់បំផុត

Reuters: អូស្ត្រាលីនឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតបរទេស ខណៈដែលទិន្នន័យផ្លូវការបានបង្ហាញថា ការធ្វើចំណាកស្រុកបានកើនឡើងដល់កំណត់ត្រាខ្ពស់មួយទៀត ដែលអាចធ្វើឲ្យទីផ្សារជួលអចលនទ្រព្យកាន់តែចង្អៀត។

ចាប់ពីថ្ងៃសៅរ៍នេះ តម្រូវការភាសាអង់គ្លេសនឹងកើនឡើងសម្រាប់ទិដ្ឋាការសិស្ស និងនិស្សិតបញ្ចប់ការសិក្សា ខណៈដែលរដ្ឋាភិបាលនឹងទទួលបានសិទ្ធអំណាចក្នុងការព្យួរអ្នកផ្តល់សេវាអប់រំទៅនិស្សិតអន្តរជាតិ ប្រសិនបើពួកគេបំពានច្បាប់ម្តងហើយម្តងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Clare O’Neil បាននិយាយថា «សកម្មភាពនៅចុងសប្តាហ៍នេះនឹងបន្តជំរុញឲ្យកម្រិតនៃការធ្វើចំណាកស្រុកធ្លាក់ចុះ ខណៈពេលដែលការប្តេជ្ញាចិត្តរបស់យើងនៅក្នុងយុទ្ធសាស្ត្រចំណាកស្រុកដើម្បីជួសជុលប្រព័ន្ធដែលខូច ដែលយើងបានទទួលពីអ្នកដឹកនាំមុន»។

«ការធ្វើតេស្តសិស្សពិតប្រាកដ» ថ្មីនឹងត្រូវបានណែនាំដើម្បីបង្រ្កាបបន្ថែមទៀតលើនិស្សិតអន្តរជាតិដែលចង់មកធ្វើការនៅប្រទេសអូស្ត្រាលី ខណៈពេលដែលការដាក់លក្ខខណ្ឌ «មិនបន្តការស្នាក់នៅ»នឹងត្រូវប្រើកាន់តែច្រើនសម្រាប់ទិដ្ឋាការអ្នកទេស​ចរ៕

អត្ថបទដែលជាប់ទាក់ទង