មន្ត្រី​និយាយ​ថា មនុស្ស​​០៦​នាក់​បាន​ស្លាប់ ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​សកម្ម​ប្រយុទ្ធ​ នៅមូលដ្ឋាន​ទ័ព​ជើង​ទឹក​ប៉ាគីស្ថាន

Reuters: នៅថ្ងៃអង្គារក្រុមសកម្មប្រយុទ្ធបានវាយប្រហារមូលដ្ឋានទ័ពជើងទឹកប៉ាគីស្ថានដោយបានសម្លាប់ទាហានប៉ារ៉ាយ៉ាងហោចណាស់ម្នាក់ ខណៈដែលកងកម្លាំងសន្តិសុខបានសម្លាប់អ្នកវាយប្រហារទាំង ០៥នាក់នៅក្នុងការវាយប្រហារតបវិញ។

ការវាយប្រហារកាលពីថ្ងៃចន្ទលើមូលដ្ឋាន Turbat នៅភាគនិរតីប្រទេសប៉ាគីស្ថាន គឺជាការវាយប្រហារលើកទី ០២ដោយក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច Baloch លើទីតាំងយោធាមួយក្នុងសប្តាហ៍មុន។

សេចក្តី​ថ្លែងការណ៍​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រីលោក Shehbaz Sharif បាន​និយាយ​ថា​ “យើង​បាន​គេច​ផុត​ពី​ការ​បាត់​បង់​ដ៏​ធំ​មួយ​”។

អ្នកនាំពាក្យកងទ័ពជើងទឹកប៉ាគីស្ថានបាននិយាយថា អ្នកវាយប្រហារទាំង ០៥នាក់ត្រូវបានសម្លាប់ បន្ទាប់ពីពួកគេបានព្យាយាមវាយលុកចូលទៅក្នុងមូលដ្ឋាន។ សេចក្តីថ្លែងការណ៍យោធាបាននិយាយថា ទាហានប៉ារ៉ាម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពរំដោះ Baloch (BLA) ដែលជាក្រុមលេចធ្លោបំផុតនៃក្រុមបំបែកខ្លួនជាច្រើននៅ Balochistan បានអះអាងទទួលខុសត្រូវចំពោះការវាយលុកនោះ។

BLA ក៏ធ្លាប់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើផលប្រយោជន៍ប៉ាគីស្ថាន និងចិននៅក្នុងតំបន់ និងកន្លែងផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង