លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៧ មីនា មាន២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធបាន ៥០នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន៥០នាក់ (ស្រី០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន៥០នាក់ រួមមាន៖ *ជួញដូរ ៥ករណី ឃាត់ ១៣នាក់(ស្រី ៤នាក់),*ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់(ស្រី ០នាក់),*ប្រើប្រាស់ ៨ករណី ឃាត់ ២៣នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមីនា រួមមាន៖ *មេតំហ្វេតាមីន(Ice) = ៤៨៦,៧៣ក្រាម,*មេតំហ្វេតាមីន(Wy) = ៤,១១ក្រាម,*កេតាមីន(Ke) = ៦៩,៦១ក្រាម,*អុិចស្តាសុី(mdma) = ២២៤,០៩ក្រាម,*កញ្ឆា = ១៧,៥៣ក្រាម,*គីមីផ្សំ = ៤៣៨,២២ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖

Police: ០៩អង្គភាព៖ ១.មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៥៩៦៨០៨,០ក្រាម, Wy ៤,១១ក្រាម, MDMA ៧៩,០៣ក្រាម, កញ្ឆា ១៧,៥៣ក្រាម និងគីមីផ្សំ ៤៣៨,២២ក្រាម។ ២.កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។៣.ក្រចេះ៖ រក្សាទុក ១ករណីឃាត់២នាក់ ចាប់យកIce ០,៧៣ក្រាម។ ៤.រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកKe ៣,៥១ក្រាម និងMDMA ១២៣,៤៨ក្រាម។៥.ពោធិ៍សាត់៖ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់។៦.ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ចាប់យកIce ៤,៩៣ក្រាម។៧.ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,២៨ក្រាម, Ke ៣៨,៤១ក្រាម និងMDMA ២១,៥៨ក្រាម។ ៨.តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។៩.ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៤៦ក្រាម។

PM: ២អង្គភាព៖ ១.បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។ ២. រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៧៨ក្រាម និងKe ២៧,៦៩ក្រាម៕

អត្ថបទដែលជាប់ទាក់ទង