ក្រុមប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ នៅវេលាម៉ោង០០៖១៥នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចដីដីឡូត៍ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។

ជនសង្សយ័ឈ្មោះ ប៊ុន សុខឃុយ ភេទប្រុស មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។

សម្ភារដកហូតរួមមាន៖ ខ្សែភ្លើង ចំនួន០៣ដុំ, ម៉ាកSQ-MM ទំហំ២x២,៥ ពណ៌ស ប្រវែង១៥ម៉ែត្រ, ម៉ាកHIGH SHIELD ទំហំ៧៥ ពណ៌ខ្មៅ ប្រវែង១២ម៉ែត្រ, ម៉ាក KEYSTONE ទំហំ២x៥ ពណ៌ខ្មៅ ក្រហម លឿង ប្រវែង៥០ម៉ែត្រ ជារបស់ជនរងគ្រោះ, កន្ត្រៃ ចំនួន០១ ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង