មេពន្ធនាគារកម្ពុជាអញ្ជើញដឹកនាំប្រតិភូទស្សនកិច្ចទីបញ្ជាការពន្ធនាគារនៅក្នុងប្រទេសសិង្ហបុរី
សិង្ហបុរី៖ ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនិងប្រតិភូកម្ពុជានាព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅទីបញ្ជាការពន្ធនាគារប្រទេសសិង្ហបុរី ដែលស្ថិតនៅខាងជើងនៃវិថី Changi។
លោកជំទាវ Shie Yong Lee អគ្គនាយក នៃពន្ធនាគារប្រទេសសិង្ហបុរី បានមកទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា ប្រកបដោយក្តីសប្បាយរីករាយនិងកក់ក្តៅក្រៃលែង។
ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានប្រគល់កាដូអនុស្សាវរីយ៍ជូនលោកជំទាវ Shie Yong Lee ជានិមិត្តរូបនៃការរាប់អាននិងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងវិស័យពន្ធនាគារ៕