តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់ សម្រាប់សំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រីលោក Srettha Thavisin ខណៈដែលខ្លួនកំពុងស្វែងរកភស្តុតាងបន្ថែមទៀត
BANGKOK, July 10 (Reuters) – នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់ សម្រាប់សំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រីលោក Srettha Thavisin ខណៈដែលខ្លួនកំពុងស្វែងរកភស្តុតាងបន្ថែមទៀត។
កាលពីដើមខែនេះ តុលាការបាននិយាយថា សំណុំរឿងនេះនឹងឈានដល់ការប្រកាសសាលក្រមមុនខែកញ្ញា។ និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍០១ថា «តុលាការអំពាវនាវឲ្យមានព័ត៌មានបន្ថែមរួមទាំងភស្តុតាង និងព័ត៌មានពីបុគ្គលដែលត្រូវបានកោះហៅពីពេលមុន»។
សំណុំរឿងរបស់លោក Srettha ត្រូវបានចាប់ផ្តើមបន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាចំនួន ៤០រូបដែលតែងតាំងដោយយោធាកាលពីខែឧសភា ដែលត្រូវបានទទួលយកជាបន្តបន្ទាប់ដោយតុលាការធម្មនុញ្ញ។
សំណុំរឿងនេះគឺទាមទារដកតំណែងនាយករដ្ឋមន្ត្រីជុំវិញការតែងតាំងដោយគណៈរដ្ឋមន្រ្តី ចំពោះមេធាវីលោក Pichit Chuenban ដែលជាប់ពន្ធនាគារពីបទមើលងាយតុលាការ។ បណ្ដឹងនេះចោទថា លោក Pichit ខ្វះក្រមសីលធម៌ និងភាពស្មោះត្រង់សម្រាប់រដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ចាប់តាំងពីពេលនោះមកលោក Pichit បានលាលែងពីតំណែង និងលោក Srettha បដិសេធថា លោកមិនបានប្រព្រឹត្តខុសឡើយ។
ប្រសិនបើលោក Srettha ដែលជាអ្នកនយោបាយថ្មី ត្រូវបានដកចេញពីតំណែង រដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃដែលកំពុងកាន់អំណាចនឹងត្រូវរើសបេក្ខភាពថ្មីសម្រាប់នាយករដ្ឋមន្ត្រី ដើម្បីទទួលការបោះឆ្នោតពីសភា៕