ហ៊ាននិយាយគឺហ៊ានទទួលខុសត្រូវខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានចូលរួម “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ចំនួន ១ ៦០០ ០០០រៀល សម្រាប់ខែទី១
ភ្នំពេញ៖ ពិតជាថ្នាក់ដឹកដ៏គួរឲ្យគោរពនិងគំរូ ហ៊ាននិយាយគឺហ៊ានធ្វើដោយកាយវិការទទួលខុសត្រូវខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានចូលរួម“មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ចំនួន ១ ៦០០ ០០០រៀល (មួយលាន ប្រាំមួយរយពាន់រៀល) សម្រាប់ខែទី១ ។
គួររំលឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍បានប្រកាសថា នឹងបរិច្ចាគថវិកា ៥០%នៃប្រាក់បៀវត្សន៍ ចំនួន៦ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភះ ឆ្នាំ២០២៥ ជូនដល់ “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន។
គួរជម្រាបជូនថា ការប្រកាសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ គឺជាកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងបានសរបញ្ជាក់អំពីឆ្លងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព៕