ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ!
កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន បានលើកឡើងនៅលើទំព័រហ្វេសប៊ុកថា «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា «បង្គោលព្រំដែនដែលរងគ្រោះដោយទឹកទន្លេហូច្រោះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចអោយក្រសួងធនធានទឹក ធ្វេីការពង្រឹងជេីងទម្រ យ៉ាងរឹងមាំរួចរាលហេីយ អ្នកស្រលាញទឹកដីគួរលេីកទឹកចិត្តអ្នកធ្វេីដេីម្បីជាតិយេីងដោយពិតប្រាកដ»។
ឯកឧត្ដម គួច ចំរើន បានលើកឡើងទៀតថា «អ្នកគាំទ្រវត្តបាក់ណាម តោះទៅកាន់បិណ្ឌជាមួយយេីងខ្ញុំ នៅល្ងាចថ្ងៃ ទី១៩-០៩-២៤ ក្នុងបរិវេណវត្តដោយផ្ទាល់ទាំងអស់គ្នា»៕