គួរឱ្យស្រឡាញ់! សិស្សបឋមនៅចិន នាំគ្នាសម្រុករៀនដេរតុក្កតារូបទន្សាយ ត្រៀមស្វាគមន៍ឆ្នាំថ្មី

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ ២០២២ នឹង​រំលង​ផុត ហើយ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ក៏​កំពុង​រីករាយ​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ ២០២៣ ខាង​មុខ​នេះ​ដែរ។

ងាក​មក​ប្រទេស​ចិន​វិញ ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ដែរ ក្រៅ​ពី​ត្រៀម​ខ្លួន​ស្វាគមន៍​ថ្ងៃ​ចូលឆ្នាំ​សកល​ហើយ​នោះ ប្រទេស​នេះ ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្លួន​ផង​ដែរ។ ជាក់ស្ដែង​ថ្មីៗ​នេះ សកម្មភាព​សិស្ស​សាលា​មួយ​នៅ​ចិន ខំ​រៀន​ដេរ​តុក្កតា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ត្រៀម​អបអរ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ កំពុង​ទទួល​បាន​ការ​សរសើរ និង ចាប់​អារម្មណ៍​ខ្លាំង។

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ចិន CGTN បាន​បង្ហាញ​កម្រង​រូបភាព​មួយ​ចំនួន​នៃ​កូន​សិស្ស​សាលា​បឋម​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ក្រុង Linyi ប្រទេស​ចិន កំពុង​នាំ​គ្នា​អង្គុយ​រៀន​ដេរ​តុក្កតា​រូប​សត្វ​ទន្សាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី ដែល​ជា​ឆ្នាំ​ថោះ​នោះ។ សកម្មភាព​រៀនដេរ​របស់​កុមារ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ទាំង​នេះ​ដែរ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​លេង​តាម​បណ្ដាញ​សង្គម សរសើរ​ស្ញប់ស្ញែង​គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង