ក្រុមចោរដើរប្រើល្បិចលួចម៉ូតូពីអ្នកលក់ចាប់ហួយនៅស្រុកកណ្ដាលស្ទឹង
កណ្ដាល៖ ក្រុមចោរមានគ្នា៣នាក់បានប្រើល្បិចម្ដងទិញស្ករគ្រាប់ ម្ដងទិញសាប៊ូកក់សក់ដើម្បីលួចម៉ូតូពីផ្ទះអ្នកលក់ចាប់ហួយម្នាក់នៅចំណុចភូមិ តាឡឹក ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ត កកណ្ដាល ប៉ុន្តែដោយជនរងគ្រោះមានភាពរហ័សរហួនបានរាយការណ៍ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌដង្កោកំពុងឈរជើងជួយចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង៨និង២០យប់ ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួន លី ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិ តាឡឹក ឃុំត្រពាំងវែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។រីឯជនសង្ស័យ០៣ នាក់ទី១.ឈ្មោះ រួន ប៊ុនរេីត ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារព្រៃសរ រយៈ ០១ឆ្នាំ ពីបទ អំពើលួច ម៉ូតូ ត្រូវបានឃាត់ខ្លួន។ ទី២.ឈ្មោះ ទី ភេទ ប្រុសអាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំ ផ្លូវសូឡា រាជធានីភ្នំពេញ បាបានរត់់គេចខ្លួន និងទី៣.មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។ ចំពោះវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda MOOVE ពណ៌ ក្រហម -ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពពាក់ស្លាកលេខ ភ្នំពេញ 1.CY 05.27 (របស់ជនរងគ្រោះ),ដែកសំប៉ែតចុងស្រួចចំនួន០១ (សំរាប់កាច់សោរកម៉ូតូ),កូនសោរលេខ០៨ចំនួន ០១,ដង្គាប់ ដងពណ៌ទឹកក្រូចចំនួន០១និងកន្ត្រៃដងពណ៌បៃតងចំនួន០១។
បើតាមប្រភពព័ត៌មានពីសមិត្តកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងខាងលើចេញពីចម្ការឪឡឹកខាងកេីតហេតុផ្ទះរបស់ខ្លួនប្រហែល៥០០ម៉ែត្រមកផ្ទះរបស់ខ្លួនស្ថិតនៅកន្លែងកើតហេតុខាងលើ រួចទុកម៉ូតូនៅក្នុងផ្ទះដែលផ្ទះរបស់ខ្លួនមានលក់អីវ៉ាន់ចាប់ហួយ។លុះដល់ម៉ោង២០និង៣០នាទី ជជនរងគ្រោះបានបណ្ដើរម៉ូតូរបស់ខ្លួនមកដាក់ក្រៅរបងមុខផ្ទះបែរក្បាលទៅទិសខាងជេីងដោយទុកកូនសោរជាប់ម៉ូតូ និងទុកទូរស័ព្ទដៃ០១គ្រឿងម៉ាក់OPPO ខ្មៅ នៅក្នុងហោប៉ៅម៉ូតូផ្នែកខាងឆ្វេងបម្រុងជិះទៅចំការឪឡឹកវិញ ពេលនោះស្រាប់តែជនសង្ស័យខាងលើ និងបក្ខពួកពីរនាក់ទៀតជិះម៉ូតូម៉ាក ZOOMER ពណ៌ ទឹកប្រាក់ មកពីទិសខាងជេីងមកឈប់នៅក្បែរម៉ូតូជនរងគ្រោះ ហេីយបក្ខពួករបស់ជនសង្ស័យម្នាក់បានចុះពីលេីម៉ូតូ រួចប្រើល្បិចចូលទៅក្នុងផ្ទះជនរងគ្រោះដេីម្បីទិញស្ករ០២ដេីម ពេលនោះជនរងគ្រោះបានលក់ស្ករគ្រាប់អោយទៅជនសង្សយ័ ហេីយជនរងគ្រោះបានដេីរទៅកន្លែងម៉ូតូរបស់ខ្លួន ស្រាប់តែបក្ខពួករបស់ជនសង្ស័យសួរទិញសាប៊ូកក់សក់ ០៣កញ្ចប់ថែមទៀតហេីយជនរងគ្រោះបានដេីរទៅយកសាប៊ូអោយក្រុមជនសង្ស័យ ភ្លាមនោះជនសង្ស័យនិង បក្ខពួកបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហេីយជិះគេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៣ មករាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្រែកឆោឡោ រួចបានហៅបងប្អូនជិះម៉ូតូពីរគ្រឿងផ្សេងទៀតតាមពីក្រោយដោយស្រែកថាចោរៗ រហូតដល់ចំនុចមុខស្នាក់ការអាវុធហត្ថស្រុកកណ្ដាលស្ទឹងជនរងគ្រោះបានចូលប្តឹងផ្ទាល់មាត់រួច ជិះតាមបន្តរហូតដល់ចំនុចវត្តស្លែង ខណ្ឌ ដង្កោ ជនរងគ្រោះបានរាយការណ៍ប្រាប់កម្លាំងខណ្ឌដង្កោ ឈរជើងនៅទីនោះធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោយទទួលបានពត៌មានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹងបានទៅទទួលជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក កណ្ដាលស្ទឹងដេីម្បីសាកសួរបន្ត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកកណ្តាលស្ទឹងថា ក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើ ជនសង្ស័យបានឆ្លើយសាសារភាពថា ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ចំនួន០៣ លើករួចមកហើយ។ ដោយលេីកទី ១ និង ទី២ នៅថ្ងៃខែឆ្នាំពុំចាំក្រុមជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅម្តុំ ផ្សារត្រាំខ្នារ ចំនួន០២គ្រឿង។ ម៉ូតូ ហុងដា វ៉េវ ពណ៌ ខ្មៅ ០១គ្រឿង និងម៉ូតូម៉ាក យ៉ាម៉ាហា សុីរ៉ូស ពណ៌ ស មិនចាំផ្លាកលេខ១គ្រឿងនិងលេីកទី០៣ នៅថ្ងៃខែឆ្នាំកេីតហេតុខាងលើក្រុមជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់ ZOOMER ពណ៌ ទឹកប្រាក់ ចេញពីផ្ទះជួលនៅម្តុំផ្លូវ សូឡា រាជធានីភ្នំពេញសំដៅមកផ្លូវជាតិលេខ៣ ដេីម្បីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋពលរដ្ឋដែលទុកចោលតាមផ្លូវ ពេលជិះទៅដល់ផ្ទះកន្លែងកេីតហេតុ ជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹងបានកសាងសំណុំរឿងហើយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ការីនិពន្ធ