មោទនភាព! កម្ពុជា ទទួលបានមេដាយ ២ ក្នុងការប្រកួតមហោស្រពតន្ត្រីអាស៊ាន ឆ្នាំ ២០២២ នៅវៀតណាម

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ផេកផ្លូវការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជម្រាបជូនដំណឹងដ៏គួរឱ្យរំភើបមួយថា កម្ពុជាទទួលបានមេដាយចំនួន ២ ក្នុងការប្រកួតមហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ នៅប្រទេសវៀតណាម។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជម្រាបបន្ថែមថា ក្រុមសិល្បៈកម្ពុជា នៃនាយកដ្ឋានសិល្បទស្សនីយភាព បានទទួលមេដាយចំនួន ២ ក្នុងនោះរួមមាន មេដាយមាសចំនួន ១ និង មេដាយប្រាក់ ចំនួន ១ ក្នុងការប្រកួតប្រជែង មហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ ដែលធ្វើឡើងកាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ នៅឯទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ក៏ទទួលបានប័ណ្ណសរសើរចំនួន ១ ក្នុងការប្រកួតប្រជែងខាងលើនេះដែរ។

គួរឱ្យដឹងថា ការប្រកួតប្រជែងរបស់ក្រុមសិល្បៈកម្ពុជា នៃនាយកដ្ឋានសិល្បទស្សនីយភាព ក្នុងមហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ បាននាំយកតន្ត្រីប្រពៃណីចំនួន ៩ បទ ទៅចូលរួមប្រកួតផងដែរ៕

រូបភាព & ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

អត្ថបទដែលជាប់ទាក់ទង