ខេត្តសៀមរាប នឹងរៀបចំកម្មវីធីជិះទូកកំសាន្ត ​រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣

សៀមរាប៖  ដើម្បីអបអរសារទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីជិះទូកកំសាន្ត ដែលប្រព្រឹត្តិទៅរយៈពេល ០៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តាយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តដំណាក់។

ក្នុងនោះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ការជិះទូកកំសាន្តតាមដងស្ទឹងសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគុំតន្ត្រី។ល។ ការរៀបចំកម្មវិធីនេះ ក្នុងគោលដំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង