ម៉ូតូបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅម្នាក់នៅស្រុកមេសាង (មានVideo)

ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកម៉ូតូនៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រងចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្រសាំងឥន្ទ្រែ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ឡេត សុលា ភេទស្រី អាយុ ១៤ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំចំណែកអ្នកជិះពីក្រោយឈ្មោះ ពៅ ស្រីនាង រងរបួសស្រាល។ដោយឡែកភាគីម្ខាងទៀតគឺបើកបរដោយឈ្មោះ យឿង សំណាង ភេទប្រុសអាយុ ៥១ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុថា មូលហេតុបណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹងឈានដល់រងរបួសធ្ងន់ធ្ងរយ៉ាងដូច្នេះដោយសារការជិះបញ្ជ្រាសទិសគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង