គយនិងប៉ូលិសសេដ្ឋកិច្ចខេត្តតាកែវឈ្លោះប្រកែកគ្នារឿងកាងទំនិញពីវៀតណាតរហូតផ្ទុះអាវុធ, ចុងក្រោយនាយរងប៉ូលិសសេដ្ឋកិច្ចខេត្តតាកែវម្នាក់ត្រូវបានចាប់វ៉ៃខ្នោះ

ភ្នំពេញ៖ បន្ទាប់ពីមានការឈ្លោះទាស់ទែងគ្នារវាងមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តតាកែវដែលតែងតែកាងទំនិញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាអត់ច្បាប់ត្រឹមត្រូវ ជាមួយមន្ត្រីគយដែលចុះត្រួតពិនិត្យទំនិញគេចពន្ធរហូតដល់មានការផ្ទុះអាវុធ០៥គ្រាប់។

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ នាយរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ដែលតែងតែកាងទំនិញគេចពន្ធចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តតាកែវត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះនិងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ បន្ទាប់ពីបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមប្រភពព័ត៌មានថា មន្ត្រីនគរបាលដែលត្រូវបានចាប់ខ្លួនឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ប្រភពព័ត៌មានបានបន្តថា មន្ត្រីនគរបាលរូបនេះ ជិះរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល៕

អត្ថបទដែលជាប់ទាក់ទង