ស្នងការខេត្តកំពង់ចាមដាក់ចេញ៥ចំណុចដល់មន្ត្រីក្រោមឱវាទដេីម្បីបង្កេីនប្រសិទ្ធភាពការងារឲ្យបានល្អប្រសេីរ
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា~កក្ដដា ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត។
ក្នុងកិច្ចប្រជុំខាងលើ លោកស្នងការបានណែនាំតាមបណ្ដាការិយាល័យជំនាញមួយចំនួនត្រូវខិតខំបន្ដផ្ដល់ជូនការធ្វើអត្ដសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស, បន្ដការពង្រឹងវិធានការដេីម្បីទប់ស្កាត់ ធានាឲ្យបានការកាត់បន្ថយរាល់បទល្មេីសផ្សេងៗដូចជា៖ បទល្មើសព្រហ្មទណ្ឌ, បទល្មើសចរាចរណ៍ផ្លូវគោក, បទល្មើសគ្រឿងញៀន, បទល្មើសសេដ្ឋកិច្ច និងបទល្មេីសប្រឆាំងការជួញដូរ។
ជាមួយគ្នានោះ ដេីម្បីបង្កេីនប្រសិទ្ធភាពការងារឲ្យបានល្អប្រសេីរ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី បានដាក់ចេញនូវចំណុចសំខាន់ៗ៥ចំណុចដូចខាងក្រោម៖
*ទី១.បន្ដពង្រឹង និងជំរុញឲ្យការអនុវត្តកិច្ចការងារថ្នាក់មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង១០៩ ឃុំ-សង្កាត់ ឲ្យបានល្អប្រសើរ។
*ទី២.បន្ដពង្រឹងសមត្ថិភាពកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាល ស្រុក-ក្រុងទាំង១០ដេីម្បីអនុវត្តតាមបណ្ដាផ្នែកជំនាញ នីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
*ទី៣.បន្ដពង្រឹងការងារជំនាញ តាមបណ្ដាផែនជំនាញនីមួយៗ និងតាមបណ្ដាការិយាល័យជំនាញ ចំណុះផែន។
*ទី៤.បន្ដការចុះល្បាតត្រួតពិនិត្យ ចល័តនៅតាមបណ្ដាចំណុចប្រឈមនឹងបទកេីតឡេីងមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
*ទី៥.បន្ដពង្រឹងវិន័យកម្លាំង និងកត្តាសាមគ្គីភាពផ្ទៃក្នុង៕